ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីតាលី យកឈ្នះតួកគី លទ្ធផល ៣ ទល់ ០ បានឡើងឈរនៅកំពូលតារាងនៃ ពូល A ជាបណ្តោះអាសន្នជាមួយនិង ៣ ពិន្ទុនៅថ្ងៃបើកឆាកពានរង្វាន់ ប្រចាំទ្វិបអឺរ៉ុប UEFA Euro ២០២០ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២១ ។

ការប្រកួតនៅតង់ទី១ មានលទ្ធផល ០ ទល់ ០ រហូតឈានចូលនៅតង់ទី ២ ខ្សែប្រយុទ្ធ Ciro Immobile ជ្រើសរើសចេញពីក្លឹបអាជីព Lazio និង Insigne ជ្រើសរើសចេញពីក្លឹប Napoli ដែលរកបានម្នាក់ ១ គ្រាប់នៅពេលដែលខ្សែការពារ Demiral ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី ៥៣ ជាលទ្ធផល ៣ ទល់ ០ ក្នុងកីឡដ្ឋាន Stadio Olimpico ស្ថិតក្នុងទីក្រុង Rome ប្រទេស អ៊ីតាលី ។

អ៊ីតាលី និងត្រូវប៉ះស្វីស ក្នុងកាប្រកួតទី ២ របស់ពួកគេក្នុងពូល A នៅរាត្រីថ្ងៃពុធ សប្តាហ៏ក្រោយនៅទីក្រុង Rome ដដែល បន្ទាប់ពី តួកគី និងត្រូវប៉ះ វ៉េល នៅថ្ងៃជាមួយគា្នស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់។

Gareth Bale ជាកីឡាករដ៏សំខាន់របស់វ៉េល ក៏ត្រូវប៉ះស្វីស ដែលជាប្រកួតទី ១របស់ពូកគេដែលប្រចាំពូល A ផងដែរ នារាត្រីម៉ោង ២០:០០ នាទីថ្ងៃសៅរ៏ ទី ១២ ខែ មិថុនា ឆ្នាំ ២០២១ នេះ។
0 comments:
Post a Comment