កីឡាករ Wijnaldum បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លឹបថ្មី PSG រយៈពេល៣ឆ្នាំទៅមុខទៀតក្រោយពីផុតកិច្ចសន្យា ៥ឆ្នាំ ជាមួយនិង ក្លឹប Liverpoolចុងដូវកាលនេះ។

ខ្សែបម្រើសញ្ជាតិហុល្លង់វ័យ ៣០ ឆ្នាំរូបនេះ ឈ្នះពាន Premier League និង UEFA Champion League ទឹកដឺAnfield រយៈពេល ៥ឆ្នាំ មុនពេលពិភាក្សាពីកិច្ចសន្យាថ្មីបានបរាជ័យ។
Wijnaldum បានផ្ទេរមកពី Liverpool ពី Newcastle United ក្នុងតម្លៃ ២៥ លានផោនក្នុងឆ្នាំ២០១៦។PSG ត្រូវបានគេយល់ថាបានផ្តល់ជូនល្អជាង Barcelona ជាមួយនឹងវត្តមានរបស់អ្នកចាត់ការ Mauricio Pochettino ហើយក៏គិតថាជាកត្តាមួយក្នុងការសម្រេចចិត្តរបស់ Wijnaldum ។
អតីតខ្សែបម្រើ Feyenoord និង PSV Eindhoven បានបង្ហាញខ្លួនចំនួន ២៣៧ លើក ឲ្យ ក្រុមហង្សក្រហមជួយ ឲ្យ ក្រុមរបស់លោក Jurgen Klopp ឈ្នះពានរង្វាន់ Champions League នៅឆ្នាំ ២០១៩ និង Premier League មួយឆ្នាំក្រោយ។
0 comments:
Post a Comment