Monday, June 21, 2021

 ក្រុមជម្រើសជាតិអ៊ីតាលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលពូលជាមួយនឹងជ័យជម្នះ ១-០ លើ វេលស៍ ក្នុងការប្រកួតជើងទី ៣ នៃព្រឹត្តិការណ៍ Euro ២០២០ ។

ខ្សែប្រយុទ្ធ Matteo Pessina បានរកគ្រាប់បាល់ឈ្នះនៅនាទីទី ៣៩ ពីការបញ្ជូនពីមិត្តរួមក្រុម Marco Verratti នៅចុងតង់ទី ១ មុនពេលក្រុមជម្រើសជាតិវែលនៅសល់បុរស ១០ នាក់ទៀតនៅតង់ទី ២ នៅពេលដែលកីឡាករ Ethan Ampadu ត្រូវបានពិន័យកាតក្រហមនៅនាទី ៥៦ ។

នេះជាជ័យជម្នះជាលើកទី ៣ ជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Roberto Mancini ក្នុងយុទ្ធនាការ Euro២០២០ ដែលឈរនៅកំពូលតារាងពូល A មាន ៩ ពិន្ទុខណៈ វេល ឈរនៅលេខ ២ មាន ៤ ពិន្ទុនិងស្វីសលេខ៣ មាន ៤ ពិន្ទុហើយទួរគីស្ថិតនៅបាតតារាងដោយគ្មានពិន្ទុពី ៣ ប្រកួត។

0 comments:

Post a Comment