កីឡាករEduardo Camavinga មានការចាប់អារម្មណ៏ពី ក្លឹបArsenal និង Man Utd ខណៈដែលខ្សែបម្រើ Rennes អាយុ ១៨ ឆ្នាំបដិសេធមិនចុះកុងត្រាថ្មី។តាមសេចក្តីរាយការណ៍បានអោយដឹងថាក្លឹប ARSENAL កំពុងតស៊ូក្នុងការផ្ទេរដើម្បីចុះហត្ថលេខាលើកីឡាករ Eduardo Camavingបន្ទាប់ពីគាត់បានបដិសេធមិនចុះកុងត្រាថ្មីនៅឯ Rennes ។ប៉ុន្តែក្រុមកាំភ្លើងធំប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីក្រុមបិសាចក្រហម Manchester United និង Real Madrid សម្រាប់ខ្សែបម្រើការពាររូបនេះ។ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ ២០២២ នោះមានន័យថា Rennes អាចនឹងត្រូវបង្ខំចិត្តលក់តារាវ័យក្មេងរបស់ពួកគេឬប្រឈមនឹងការបាត់បង់គាត់ដោយឥតគិតថ្លៃនៅឆ្នាំក្រោយ។

ហើយយោងទៅតាម Marca, Arsenal អាចព្យាយាមសំណាងរបស់ពួកគេដើម្បីទាក់ទាញកីឡាករបារាំងទៅកាន់អេមីរ៉ាត ។ បើទោះបីដូចជាក្លឹប Rennes មិនអាចលេងដល់ពានរង្វាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយដែរ។
Barnett បានប្រាប់ The Athleticថា "Camavinga អាចលេងនៅឆ្នាំក្រោយក្នុង Premier League ព្រោះគាត់លេងបានល្អណាស់។

0 comments:
Post a Comment