ក្រុមតោកំណាច អង់គ្លេសឡើងឈរនៅកំពូលតារាង នៃពូល D ជាបណ្តោះអាសន្នបន្ទាប់ពីយកឈ្នះទៅលើគូប្រជែង ក្រូអាត ១ ទល់ ០ ហើយវាជា១ប្រកួតដំបូងនៅ Euro ២០២០នារាត្រីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ នេះ។

Raheem Sterling ដែលជាខ្សែប្រយុទ្ធមកពី Man City ដែលជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី ៥៦ បញ្ជូនពីមិត្តរូមក្រុម Kalvin Phillips ក្នុងកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង Londonប្រទេសអង់គ្លេស។

អង់គ្លេស និងត្រូវប៉ះ ស្កុតឡេន ក្នុងកាប្រកួតទី ២ របស់ពួកគេក្នុងពូល D នៅរាត្រីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ សប្តាហ៏នេះនៅកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។
0 comments:
Post a Comment