៣ពិន្ទុដ៏មានន័យសម្រាប់ក្រុមអូទ្រីសឡើងឈរនៅកំពូលតារាងនៃពូល C ជាបណ្តោះអសន្ននៅ ពេល យកឈ្នះគូប្រជែង ក្រុម ម៉ាសេដូនី ៣ ទល់ ១ ពីមួយប្រកួតដំបូងនៅ Euro ២០២០ នារាត្រីថ្ងៃអាទិត្យ ទី ១៣ ខែមិថុនា ឆ្នាំ ២០២១ នេះ។

ក្រុមអូទ្រីសធ្វើបានសម្រេចដោយកីឡាករ Stefan Lainer រកគ្រាប់បើកឆាកនៅនាទី ១៧ និងការតាមស្មើវិញដោយខ្សែប្រយុទ្ធ Goran Pandev របស់ក្រុមម៉ាសេដូនី នៅនាទី ២៧ ក្នុងតង់ទី១។

នៅការប្រកួតនៅតង់ទី ២ ក្រុមអូទ្រីស បានបន្តធ្វើបានគ្រាប់ជ័យជម្នះដោយកីឡាករ Michael Gregoritsch នៅនាទី ៧៧ និងកីឡាករ Marko Arnautovic នៅនាទី៨៨។
0 comments:
Post a Comment