Thursday, June 24, 2021

 ស៊ុយអែតបានឈ្នះ ៣-២ ប៉ូឡូញក្នុងវគ្គផ្តាច់ព្រ័ត្រនៃពូល E ជាលើកទី ៣ ដើម្បីមាន សិទ្ធិឡើង ទៅវគ្គ ១៦ ក្រុមចុងក្រោយដោយមាន ៧ ពិន្ទុពីក្រុមនៅ Euro ២០២០ នៅយប់ថ្ងៃពុធទី ២៣ ខែមិថុនាឆ្នាំ ២០២១ ។

ការប្រកួតត្រូវបានលេងនៅពហុកីឡដ្ឋាន Saint Petersburg កាប្រកួតនៅតង់ទី ១ បើកឆាកបានត្រឹម ២ នាទីស៊ុយអែតបាននាំមុខដោយការស៊ុតយ៉ាងល្អដោយកីឡាករ Emil Forsberg ហើយក៏រកបាន គ្រាប់ទី ២ ផងដែរដោយចូលដល់តង់ទី ២ នៅនាទី ៥៩ ខណៈប៉ូឡូញតាមរកបាន ១ គ្រាប់វិញ ដោយកីឡាករ Robert Lewandowski គីនៅនាទី ៦១ និងគ្រាប់បាល់តាមស្មើវិញដោយ ខ្សែប្រយុទ្ធ ដដែលមកពីក្លឹប Bayern Munich នៅនាទីទី ៨៤ ដល់នាទីបន្ថែម ៩០​ បូក ៤ ក្រុមប៉ូឡូញ រកបន្ថែម ១ គ្រាប់ទៀត ជាលទ្ធផល ៣ ទល់ ២។

ជាលទ្ធផលប៉ូឡូញបានបាត់បង់កៅអីទៅវគ្គចែកពូលនៃពូល​ E ដោយមានតែ ១ ពិន្ទុក្រោយពី ២ ប្រកួតចាញ់ ២ និងស្មើ ១ ខណៈស៊ុយអ៊ែតឈរកំពូលតារាងមាន ៧ ពិន្ទុមានកៅអី ១ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃ Euro ២០២០ ដោយក្រុមលេខ ២ អេស្ប៉ាញនិងលេខ ៣ ស្លូវ៉ាគីរកបាន ៣ ពិន្ទុព្រោះជំពាក់  ៥ គ្រាប់រីឯ ២ គ្រាប់របស់ប៉ូឡូញ។


0 comments:

Post a Comment