ក្រុមឥន្ទ្រីដែក អាល្លឹម៉ង់ រកបាន ៣ពិន្ទុដំបូងក្នុងចំណោម ២ ប្រកួតសន្សំពិន្ទុប្រចាំពូល F នៃពានរង្វាន់ជើងឯកប្រចាំទ្វិីបអឺរ៉ុប នៅពេលយកឈ្នះព័រទុយហ្គាល់ ៤ ទល់ ២ នារាត្រីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១។
កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមកពី ក្លិប Juventus រកបាន ១ គ្រាប់នៅនាទី ១៥ តែការភ្លាត់ស៊ុតចូលទីខ្លួនឯងដោយខ្សែការពាររបស់ក្រុម ព័រទុយហ្កាល់ កីឡាករ Ruben Dias និង Raphael Guerreiro នៅនាទី ៣៥ និង ៣៩ ដល់បញ្ចប់វគ្គ ទី ១ លទ្វផលបណ្តោះអាសន្ន ២ ទល់ ១ ។នៅវគ្គទី ២ ក្រុមឥន្ទ្រីដែក អាល្លឹម៉ង់ រកបាន១ គ្រាប់នៅនាទី ៥១ ដោយកីឡាករ Kai Havertz និង កីឡាករ Robin Gosens ក៏បន្ថែម ១គ្រាប់ ទៀតនៅនាទី ៦០ តែកីឡាករ Diogo Jota របស់ក្រុម ព័រទុយហ្កាល់ រកបាន ១ គ្រាប់ វិញនៅនាទី ៦៧ លេងរហូតពេញ ៩០ នាទី ជាលទ្ធផលអាល្លឹម៉ង់ ឈ្នះ ព័រទុយហ្កាល់ ៤ ទល់ ២។Sunday, June 20, 2021
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment