ក្រុមបាល់ទាត់ជម្រើសជាតិ បែ៊លហ្ស៊ិក យកឈ្នះ រុស្សី លទ្ធផល ៣ ទល់ ០ បានឡើងឈរនៅកំពូលតារាងនៃ ពូល B ជាបណ្តោះអាសន្នជាមួយនិង ៣ ពិន្ទុនៅថ្ងៃបើកឆាកពានរង្វាន់ ប្រចាំទ្វិបអឺរ៉ុប UEFA Euro ២០២០ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ ។
Romelu Lukaku ដែលរកបាន ២ គ្រាប់នៅនាទី ១០ និង នាទី ៨៨ និង កីឡាករ Thomas Meunier រកបាន ១ គ្រាប់ នៅនាទី ៣៤ ជាលទ្ធផល ៣ ទល់ ០ ជាជ័យជម្នះ របស់ បែ៊លហ្ស៊ិកទៅលើម្ចាស់ផ្ទះរុស្សី នៅ Euro ២០២០ ។

បែ៊លហ្ស៊ិក និងត្រូវប៉ះ ដាណឺម៉ាក ក្នុងកាប្រកួតទី ២ របស់ពួកគេក្នុងពូល B នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ សប្តាហ៏នេះនៅកីឡដ្ឋាន Parken ។

0 comments:
Post a Comment