Saturday, June 12, 2021

Kevin de Bruyne ដែលជាខ្សែបម្រើប្រយុទ្ធដ៏សំខាន់ របស់ ប៊ែលហ្សិក និងត្រូវ ខកខាន ១ប្រកួតបើកឆាកពានអឺរ៉ុប Euro 2020 របស់គេដោយសារបញ្ហារបួសច្រមុះ និង ភ្នែកពុំទាន់ជាសះស្បើយស្រួលបួល។

បញ្ហារបួសកីឡាកររូបនេះដែលទទួលរងកាលប្រកួតផ្តាច់ព្រ័ត្រពាន UEFA Champions League ទល់និង Chelsea កាលចុងខែឧសភាមកនោះ នៅពុំទាន់ជាសះស្បើយនៅឡើយទេ តែបានរួមដំណើរ​ជាមួយ​និងជម្រើសជាតិទៅប្រទេសរុស្សី ដើម្បីប្រកូត Euro 2020 ទៅទីនោះ។

ក្រៅពីរូបគេមានកីឡាករ Axel Witsel របស់ក្លឹប Dortmund ក៏និងខកខានប្រកូតដំបូងដូចគ្នា។រុស្ស៊ីត្រូវ​បានដោះស្រាយមួយថ្ងៃមុនពេលការចាប់ផ្តើមរបស់ពួកគេខណៈដែលខ្សែបម្រើ Andrei Mostovoy បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ។

កាលបើកឆាកប្រកួតរបស់ប៊ែលហ្សិកនៅ Euro 2020 ត្រូវប៉ះម្ចាស់ផ្ទះរុស្សីនារាត្រីនេះម៉ោង ០២:០០ នាទី​ត្រូវថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ​២០២១  នៃវគ្គសន្សំពិន្ទុប្រចាំពូល B ក្រោយពេលដាណឺម៉ាក ប៉ះហ្វាំងឡង់​នៅម៉ោង ២៣:០០នាទីយប់។



0 comments:

Post a Comment