ក្រុមបិសាចក្រហម Manchester United បានផ្តល់ប្រាក់ឈ្នួល ២៥០,០០០ ផោនក្នុងមួយសប្តាហ៍ដល់កីឡាករ Edinson Cavani ក្នុងគោលបំណងដើម្បីទាក់ទាញខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះឱ្យស្នាក់នៅទឹកដី Old Trafford មួយរដូវកាលទៀត។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយរូបនេះរកប្រាក់បាន ២០០,០០០ ផោនក្នុងមួយសប្តាហ៍ហើយជាមួយនឹងកុងត្រារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ។

យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាក្លឹបមានអារម្មណ៍ថាកីឡាករវ័យ ៣៤ ឆ្នាំរូបនេះចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតនៅអាមេរិកខាងត្បូងហើយដូច្នេះគ្រោងនឹងតំឡើងប្រាក់ឈ្នួលរបស់គាត់ដើម្បីរក្សាគាត់សម្រាប់យុទ្ធនាការមួយផ្សេងទៀត។
ទោះយ៉ាងណាការមូលមតិគ្នាក៏អាស្រ័យលើបញ្ហាក្រៅស្រុករួមទាំងក្រុមគ្រួសាររបស់ Cavani ដែលគាត់ត្រូវបានគេបំបែកចេញពីគ្នាដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លង។
បិសាចក្រហមមានជម្រើសកិច្ចសន្យាដើម្បីបន្តកុងត្រារយៈពេល ២ ឆ្នាំទៀតប៉ុន្តែវាត្រូវការការយល់ព្រមពី Cavani ។
0 comments:
Post a Comment