Sunday, May 9, 2021

 ការធានាថាពួកគេនឹងបានចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ គឺជាកត្តា ចាំបាច់សម្រាប់លោក Thomas Tuchel នៅពេលដែលគាត់បានចូល ធ្វើការនៅខែ​មករាហើយបន្ទាប់ ពីទទួលបានជ័យជម្នះលើក្រុម Manchester City កាលពីថ្ងៃសៅរ៍ក្រុម​តោខៀវ​បានរកឃើញ ថាពួកគេ កំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងសល់ការប្រកួតចំនួន ៣ ។ 

នេះមានន័យថាជាថ្ងៃដែល Man City បានដណ្តើមជើងឯកក្របខ័ណ្ឌ Premier League ហើយបន្ទាប់​ពី Raheem Sterling បានបើកការរកគ្រាប់បាល់នៅចុងតង់ទី ១ វាហាក់ដូចជាអ្នកគាំទ្រដែលបាន​ប្រមូ​ល​​ផ្តុំគ្នានៅខាងក្រៅពហុកីឡដ្ឋាននឹងដើម្បីលើកទឹកចិត្តពេញម៉ោង។  

ផ្ទុយទៅវិញនៅតង់ទី ២ ក្រុម Chelsea វាយបកដោយកីឡាករ Hakim Ziyec នាទី៦៣បានតាមស្មើរ រហូតជិតបញ្ចប់ការប្រកួតនៅនាទី ៩០ បូក​​ ២ កីឡាករ Marcos Alonso បន្ថែម១គ្រាប់​ទៀតហើយ

បានក្រុម Chelsea ឈ្នះ Man City  ២-១។

ដោយក្រុម Chelsea និងត្រូវជួបក្រុម Man City ម្តងទៀតនៅពានរង្វាន់​ UCL នៅអ៊ីស្តង់ប៊ុល​​

នៅថ្ងៃទី ២៩ ខែឧសភា។


0 comments:

Post a Comment