Real Madrid បានត្រឹមតែស្មើ Sevilla បានបាត់បង់៣ពីន្ទុ មិនអាចឡើងឈរនៅតំណែងកំពូលតារាង La Liga កាលយប់មិញ។
ក្រុមភ្ញៀវ Sevilla បើកការនាំមុខ ១គ្រាប់មុននៅនាទី២២ ពីការធ្វើបានសម្រេចដោយកីឡាករ Reges នៅមុនពេល កីឡាករ Marco Asensio ធ្វើបានគ្រាប់តាមស្មើវិញនៅនាទី៦៧ ពីការបញ្ជូនរបស់កីឡាករ Toni Kroos។
Real Madrid នៅតែបន្តរបូតគ្រាប់ទី២ ទៀតដោយបាល់១១ម៉ែត្រ ស៊ុតបានសម្រេចដោយកីឡាករ Ivan Rakitic នៅនាទី៧៨ តែកីឡាករ Eden Hazard ជាអ្នកសម្រេចគ្រាប់តាមស្មើ ២-២ មកវិញនៅ នាទី៩០បូក៤ ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Alfredo Di Stefano ។

Real Madrid មកឈរចំណាត់លេខ២ បណ្តោះអាសន្នវីញ ដោយមាន ៧៥ ពិន្ទុ ចាញ់កុ្រមកំពូលតារាង Atletico Madrid ចំណែកឯ Sevilla ដែលកំពុងឈរនៅលេខ ៤ ចាញ់ពិន្ទុក្រុមលេខ ៣ Barcelona ៤ ពិន្ទុ និង ចាញ់ក្រុមកំពូលតារាង La liga ចំនូន ៦ ពិន្ទុ។


0 comments:
Post a Comment