ក្រុមការពារតំណែងជើងឯក ព័រទុយហ្គាល់ បានបំបាក់គូប្រជែង អ៊ីស្រាអែល ក្នុងលទ្ធផល ៤ ទល់ ០ នៃជំនួបមិត្តភាពចុងក្រោយ មុនពេលលេងពាន UEFA Euro 2020 សប្តាហ៏នេះ។
កីឡាករខ្សែបម្រើប្រយុទ្ធ Bruno Fernandes ដែលត្រូវបានជ្រើសរើសចេញពីក្លឹប Manchester United រកបានគ្រាប់បាល់បាន២គ្រាប់នៅនាទី ៤២ និង នាទី ៩០ បូក ១ នៅពេលខ្សែប្រយុទ្ធ សេះបង្កង់ Juventus, Cristiano Ronaldo រកបាន១គ្រាប់នៅនាទី ៤៤ និង កីឡាករ Joao Cancelo ក៏រកបាន ១គ្រាប់ដែលនៅនាទី ៨៦ ។

ព័រទុយហ្កាល់ និងត្រូវចាប់ផ្តើមយុទ្ធការ Euro 2020 របស់ពូកគេដោយស្ថិតក្នុងពូល F ដោយត្រូវប៉ះអាល្លឺម៉ង ហុងគ្រី និង ក្រុមជើងឯកពិភពលោក បារាំង ក្នុងយក ២ ក្រុមកំពូលតារាងដើម្បីឡើងទៅលេង វគ្គ ១៦ ក្រុម និង ក្រុមលេខ ៣ ល្អបំផុតចំនូន ៤ ក្រុមក៏ត្រូវបានជ្រើសរើសផងដែរ។

ព័រទុយហ្កាល់ទទួលបានសិទ្ធិការពារតំណែងជើងឯកអឺរ៉ុបរបស់ពួកគេប្រឆាំងនឹងហុងគ្រីនៅទីក្រុង Budapest នាថ្ងៃទី ១៥ ខែមិថុនា។

0 comments:
Post a Comment