Wednesday, June 9, 2021

 ក្រុមម្ចាស់ជើងឯកពីភពលោក បារាំងបានបំបាក់គូប្រជែងបុលហ្គារី ក្នុងលទ្ធផល ៣ ទល់ ០ នៃការ​ប្រកូត​​មិត្តភាពចុងក្រោយ មុនពេលលេងពាន UEFA Euro 2020 សប្តាហ៏នេះ។

គ្រាប់ទី ១នៅនាទី ២៩ រកបានដោយកីឡាករ ខ្សែប្រយុទ្ធ  Antoine Griezmann ដែលត្រូវជ្រើស​រើសចេញពីក្លឹប Barcelona និង ២ គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Chelsea  គឺកីឡាករ Olivier Giroud ដែលចេញកៅអីបម្រុង ដែលរកបាននៅនាទី ៨៣ និង នាទី ៩០ បញ្ជួនដោយកីឡាករ Banjamin Pavar និង Ban Yedder។

បារាំង បានត្រៀមខ្លូនរូចរាល់ និងត្រូវចាប់ផ្តើមយុទ្ធនាការ Euro 2020 របស់ពូកគេដោយស្ថិតក្នុងពូល F ដោយត្រូវប៉ះនិង អាល្លឺម៉ង់ ហុងគ្រី និង ក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់។


0 comments:

Post a Comment