Wednesday, May 12, 2021

ក្រុម  Leicester យកឈ្នះទៅលើ Man Utd ២-១ ​កាលពីយប់ថ្ងៃអង្គារ ខណៈដែលក្រុមMan City លើកពាន Premier League  ២០២០-២០២១ ទោះបីសល់៣ ប្រកួតក៏ដោយ។ 

កីឡាករ  Luke Thomas បានរកគ្រាប់បាល់នាំមុខម្ចាស់ផ្ទះនៅនាទី ១០ បន្ទាប់មកកីឡាករ Mason Greenwood​ បានតាមស្មើរនិងក្រុមភ្ញៀវ នៅនាទី ១៥ ដោយលទ្ធផល ១-១  រហូតដល់ចប់តង់ទី១។

ចូលដល់តង់ទី២ កីឡាករ​ Caglar Soyuncu  នៅនាទី ៦៦ ក៏បន្ថែម ១គ្រាប់ទៀតទៅលើក្រុម ផ្ទះម្ចាស់ រហូតដល់ចប់ការប្រកួត ជាលទ្ធផល ១ ទល់ ២។

លោក Ole Gunnar Solskjaer បានអបអរសាទរដល់ក្រុម Manchester City ក្នុងការឈ្នះពានរង្វាន់ Premier League និងបានសារភាពថាគាត់ត្រូវការកីឡាករថ្មីនៅរដូវក្តៅនេះដើម្បីប្រកួត​ប្រជែង​ជា​មួយលោក Pep Guardiola នៅរដូវកាលក្រោយ។


មុននេះអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបានបញ្ជាក់ថាប្រធានក្រុម Harry Maguire ប្រឈម​មុខនឹងការប្រកួតប្រជែងមួយដើម្បីពេលវេលាសមស្របសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Villarreal នៅថ្ងៃទី ២៦ ខែឧសភាបន្ទាប់ពីរងរបួសសរសៃចង​កជើង​នៅក្នុងការឈ្នះ​កាលពីថ្ងៃអាទិត្យនៅ Aston Villa

0 comments:

Post a Comment