ក្រុម Barcelona បានប្រកួតស្មើគ្នាជាមួយ Levante លទ្ធផល ៣-៣ កាលពីយប់មិញ ធ្វើឲ្យពួកគេបាត់បង់ឱកាសឡើងទៅឈរកំពូលតារាង La Liga។

កីឡាករ Lionel Messi បានរកគ្រាប់បាល់នាំមុខម្ចាស់ផ្ទះនៅនាទី ២៥ បន្ទាប់មកក៏បន្ថែម ១គ្រាប់ទៀតនៅនាទី ៣៤ ដោយកីឡាករ Pedri ដោយលទ្ធផល ០ទល់ ២ រហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ក្រុមម្ចាស់ផ្ទះរកគ្រាប់តាមស្មើដោយ កីឡាករ Gonzalo Melero នៅនាទី ៥៧ និង កីឡាករJose Luis Morales នៅនាទី ៥៩ ក៏បាន ២គ្រាប់មកវិញ តែកន្លងបានប្រហែល បាន តែ ៥ នាទី ក្រុមភ្ញៀវ បានតាម១គ្រាប់ដោយកីឡាករOusmane Dembele ដោយនាំមុខបណ្តោះអាសន្នទៅក្រុមម្ចាស់ផ្ទះ តែនៅនាទី ៨៣ បានតាមស្មើរមកវិញ រហូតដល់ចប់ការប្រកួត ជាលទ្ធផល ៣ ទល់ ៣។

ក្រុម Barcelona ឡើងមកលេខ២ក្នុងតារាងពិន្ទុ La Liga លើ Real Madrid ១ពិន្ទុ និងក្រុម AT Madrid ១ពិន្ទុ។
0 comments:
Post a Comment