Monday, April 19, 2021

 ក្រុមបីសាចក្រហម Manchester United យកបាន ៣ ពិន្ទុសម្រាប់ការប្រកួតទល់ក្រុម Burnley កាលពីយប់មិញនេះ ក្រោយពូកគេបានបញ្ចប់ទៅក្នុងលទ្ធផល ៣ ទល់ ១។ដោយនៅតង់ទី១​បញ្ចប់ត្រឹមលទ្ធផលស្មើរគ្នាជាបណ្តោះអាសន្ន។

  ​​​ចូលនៅតង់ទី២ លេងបានត្រឹមតែ ៣ នាទី ក្រុមម្ចាស់ផ្ទះបាននាំមុខ ១ គ្រាប់ដោយកីឡាករ Mason Greenwood រំលងបានតែប៉ុន្មាននាទី ក្រុមភ្ញៀវបានតាមស្មើរវិញដោយកីឡាករ James Alen Tarkowski ។រហូតដល់នាទី ៨៤ កីឡាករ Mason Greenwood បានរក១គ្រាប់ទៀត អោយក្រុមម្ចាស់ផ្ទះនាំមុខទៅ​លើក្រុម ភ្ញៀវ ម្តងទៀត លេងរហូតដល់នាទីបន្ថែមម៉ោង ៩០ បូក ៣ រកបាន១គ្រាប់ទៀតដោយ​កីឡាករ Edinson Cavani ដោយលទ្ធផល ក្រុមបីសាចក្រហម Manchester United យកឈ្នះ Burnley ៣ ទល់ ១។

 Mason Greenwood បានព្រមានដល់គូប្រជែងរបស់ Man City ថា“ អាចធ្វើទៅបាន”  បន្ទាប់ពីទទួល​បានជ័យជម្នះលើក្រុម Burnley ។

 

ជ័យជម្នះរបស់ក្រុមបិសាចក្រហមបាន ធ្វើឲ្យ​​ ពូកគេតាមពីក្រោយ ៨ ពិន្ទុក្រុមជើងឯកលីគកំពូល​របស់លោក Pep Guardiola ដែលនៅសល់ ៦ ប្រកួតទៀត។


0 comments:

Post a Comment