ក្រុមសេះបង្កង់ Juventus បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ១-០ នៅឯទឹកដីក្រុម Atalanta កាលពីថ្ងៃអាទិត្យខណៈដែលក្រុមរបស់លោក Gian Piero Gasperini បានធ្វើឱ្យក្រុមជើងឯកឈរនៅលេខ ៤ ក្នុងតារាង Serie A ។
ក្រុមសេះបង្កង់ Juventus ព្យាយាមធ្វើអោយបានយ៉ាងល្អដើម្បីទទួលបានមួយពិន្ទុដោយគ្មានកីឡាករCristiano Ronaldo ដោយសារបញ្ហារបួស។ប៉ុន្តែកីឡាករបំរុង Ruslan Malinovskiy ស៊ុត១គ្រាប់ទៅលើក្រុមភ្ញៀវ នៅនាទីទី ៨៧ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រុម Atalanta បានឈានដល់ ៦៤ ពិន្ទុដែលនាំមុខក្រុមសេះបង្កង់ Juventus ២ពិន្ទុ។

0 comments:
Post a Comment