ក្រុមបិសាចក្រហម Manchester United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Roma ក្នុងជើងទី ១ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League របស់ពួកគេជាមួយនឹងក្រុមបិសាចក្រហមកំពុងព្យាយាមរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចប់រដូវកាលជាមួយនឹងពានរង្វាន់មួយ។
ក្រុម Manchester United ពិតធ្វើបានល្អមែន ដោយយកឈ្នះទៅលើក្រុម Romaកាលពីយប់មិញ។ នៅតង់ទី ១ កីឡាករ Bruno Fernandes រកបាន១គ្រាប់នៅនាទី ៩ បន្ទាប់មក កីឡាករ Lorenzo Pellegrini បានតាមស្មើនៅនាទី១៥ ដោយបាល់១១ម៉ែត្រ ដោយសារតែប៉ះដៃ របស់កីឡាករ Paul Pogba នៅប្រអប់ ១១ម៉ែត្រ ហើយនៅនាទី ៣៤ កីឡាករ Edin Dzeko ធ្វើការនាំមុខម្ចាស់ផ្ទះវិញ ជាលទ្ធផល ១ ទល់ ២ បណ្តោះអាសន្ន។
ចូលនៅតង់ទី ២ នៅនាទី ៤៨ កីឡាករ Edinson Cavani តាមស្មើរនិង Roma លេងដល់នាទី ៦៤ កីឡាករ Edinson Cavani បន្ថែម ១គ្រាប់ទៀតបន្ទាប់មក កីឡាករ Bruno Fernandes ១គ្រាប់ទៀតនៅនាទី ៧១ ដោយបាល់ ១១ ម៉ែត្រ បង្ករកំហុសដោយកីឡាករChris Smalling។ រំលងបាន៤នាទី កីឡាករ Paul Pogba ១គ្រាប់ បន្ទាប់ មក កីឡាករ Mason Greenwood បន្ថែម១ គ្រាប់នៅនាទី៨៦ ជាលទ្ធផល ៦ ទល់ ២ ។

ការប្រកួតជើងទី២ ក្រុម Roma បើកទ្វាផ្ទះ ទទួល ក្រុម Manchester United នៅដើមខែ ឧសភានេះ។

0 comments:
Post a Comment