Arsenal ចាញ់ Villarreal ១ ទល់ ២ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជើងទី ១ កាលយប់មិញ។

ដើមតង់ទី ១ នៅនាទី ៥ កីឡាករ Manuel Trigueros ១គ្រាប់ និង កីឡាករ Raul Albiol ១គ្រាប់ នៅនាទី ២៩ បាននាំមុខទៅក្រុមភ្ញៀវ បណ្តោះអាសន្ន ២ ទល់់ ០។ចូលតង់ទី២ កីឡាករ Daniel Ceballos បានបង្កកំហុសទៅលើកីឡាករ Daniel Parejo ទទួលបានកាតក្រហម នៅនាទី ៥៧ ដូច្នេះធ្វើអោយក្រុម Arsenal នៅសល់គ្នា ១០នាក់ ទល់ ១១នាក់ ។
នៅនាទី ៧៣ កីឡាករ Nicolas Pepe រកបានដោយបាល់បេណាល់ទី១គ្រាប់ ។កីឡាករ Manuel Trigueros មកពី Villarreal បង្កកំហុសនៅតំបន់គ្រោះថ្នាក់ទៅកីឡារក Bukayo Saka ។
ការប្រកួតជើងទី២ ក្រុមArsenal បើកទ្វាផ្ទះ ទទួល ក្រុម Villarreal នៅដើមខែ ឧសភានេះ។


0 comments:
Post a Comment