ក្រុម Everton ទទួលបានបីពិន្ទុនៅលើទីលានអ្នកគាំទ្រក្រុម Arsenal បានធ្វើឱ្យក្រុមរបស់ខ្លួនខកចិត្ត។នៅពេលនេះ ក្រុមស្ករគ្រាប់ Everton នៅពេលនេះមានគម្លាតតែ ៣ពិន្ទុប៉ុណ្ណោះពីតំបន់ Top-4 កៅអីលេងនៅ UEFA Champions League ក្រោយពេលយកឈ្នះម្ចាស់ផ្ទះ Arsenal ១-០ នៅ Premier League សប្តាហ៍ទី៣៣។

ជាការធ្វេសប្រហែសចូលទីខ្លួន (own gaol) របស់កីឡាករចាំ Bernd Leno របស់កាំភ្លើងធំ នៅនាទី៧៦ ដែលជាជ័យជម្នះ លើកដំបូងរបស់ Everton នៅទឹកដី Emirates ទៅលើ Arsenal។

ក្រុមស្ករគ្រាប់ Everton បានឡើងទៅឈរនៅលេខរៀងទី៨ ក្នុងតារាង Premier League ជាបណ្តោះអាសន្នវិញ ដោយមាន ៥២ពិន្ទុចាញ់ក្រុមលេខ៤ តោខៀវ Chelsea តែ ៣ពិន្ទុ គ្រាដែល Arsenal របស់លោក Mikel Arteta ឈរនៅលេខ៩ ដោយទើបមាន ៤៦ពិន្ទុ។
0 comments:
Post a Comment