កីឡាករ Lionel Messi រកបាន ២ គ្រាប់ខណៈដែល Barcelona បំបាក់ Getafe ៥-២ ដើម្បីបន្តស្វែងរកតំណែងជើងឯក La Liga ។

ដោយប្រកួតនៅយប់មិញនេះ ឃើញថាទទួលបានលទ្ធផលល្អ យកឈ្នះលើក្រុម Barcelona បានក្នុងលទ្ធផល ៥-២។ ដោយ៥គ្រាប់របស់ក្រុម Barcelona នោះរកបានដោយ កីឡាករ Messi ២គ្រាប់ នៅនាទី ០៨ និង ៣៣ កីឡាករ Ronald Araujo មួយគ្រាប់ នៅនាទី ៨៧ និង កីឡាករ មួយគ្រាប់ Griezmann នៅនាទី ៩០បូក ៣ បន្ទាប់មកបន្ថែមដោយ១គ្រាប់ កីឡាករ Sofian Chaklaនៅនាទី ២៨ របស់ Getafe ធ្វើឲ្យចូលទីខ្លួនឯងមួយគ្រាប់។ចំណែក២គ្រាប់របស់ Gatafe សម្រេចទីដោយ Enes Unal ទាត់ប៉េណាល់ទីនៅនាទី ៦៩ និងកីឡាករ Clememnt Lenglet នាទី ១២ របស់ Barca ធ្វើឲ្យចូលទីខ្លួនឯង។

ក្រុម Barcelona រកបាន ៦៨ពិន្ទុដោយនៅសល់ ១ប្រកួតក្នុងដៃ ចាញ់ ២ពិន្ទុពីក្រុមលេខ២
ដែលជាក្រុមការពារតំណែងជើងឯក Real Madrid និង Atletico Madrid មាន
៧៣ពិន្ទុក្នុងតារាងពិន្ទុ La Liga។
0 comments:
Post a Comment