Man Utd ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កំពុងសម្លឹងចង់បាន ខ្សែរការពារ Kieran Trippier ពីក្លឹប Atletico Madrid សម្រាបើរដូវកាលខាងមុខ។

បើតាមប្រភពខាងលើលោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Man Utd មើលឃើញTrippier អាចមានសមត្ថភាពជួយដល់ការលេងរបស់ខ្សែការពារ Luke Shaw ដែលនៅម្ខាងទៀតឲ្យកាន់តែល្អប្រសើរ
មួយវិញទៀតខ្សែការពារ Trippier នេះក៏មានតម្លៃខ្លួនសមរម្យជាង ២៤លានដុល្លារ ដែលអាចឲ្យ Man Utd ពិចារណាផងដែរ។
Trippier បានប្តូរទៅអេស្ប៉ាញនៅឆ្នាំ ២០១៩ និងជួយ Atletico Madrid ឈ្នះ La Liga នៅរដូវកាលនេះ។ គាត់ធ្លាប់លេងឱ្យក្លឹប Atletico Madrid បាន ៦៨ ដងរាល់ការប្រកួតទាំងអស់ក្នុងរយៈពេល ២ ឆ្នាំរបស់គាត់នៅទីនោះ។
0 comments:
Post a Comment