Monday, June 7, 2021

អ្នកចាំទីសញ្ជាតិប៊ែលហ្សិក Thibaut Courtois បាននិយាយថា  Eden Hazard នឹង "១០០ ភាគរយ" នឹងនៅ Real Madrid នៅរដូវកាលក្រោយ។

 ២ រដូវកាលរបស់ Hazard នៅ Real Madrid ហាក់ធ្វើមិនសូវបានល្អ ដោយសារបញ្ហារបួស។យ៉ាង​ណា​​​​ដោយមិត្តរូមក្រុម និង រួមជាតិ  Courtois ក៏នៅគាំទ្រឲ្យកីឡាកររូបនេះបន្តនៅ Real Madrid ​ទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយ Le Soir លោក Courtois បាននិយាយថា "ខ្ញុំប្រាកដ ១០០% ថាគាត់នឹង​ស្នាក់នៅបន្ត។ គាត់មិនចង់ផ្លាស់ប្តូរទៅណាទេ។ មានតែសារព័ត៌មាន​ Madrid​​ ប៉ុណ្ណោះ​ដែលសរសេរ​អំពី​​បំណងចង់ចាកចេញ ។​ គាត់ចង់បន្តលេងដោយគ្មានរបួសនិងឈ្នះពានរង្វាន់” ។

អ្នកចាំទីបែលហ្ស៊ិករូបនេះបានបន្តទៀតថា​ "នៅឯ Real Madrid មានការរិះគន់គ្រប់ពេល​និងសម្រាប់​មនុស្សគ្រប់គ្នា។ Gareth Bale ត្រូវបានគេរិះគន់ប៉ុន្តែគាត់បានឈ្នះពានរង្វាន់ Champions League និងរកបានពីរដងនៅវគ្គផ្តាច់ព្រ័ត្រនៅ Kyiv ។

យើងដឹងហើយថានៅក្នុងទីក្រុង Madrid មានសម្ពាធនិងការរិះគន់ពីសំណាក់សារពត៌មាននិងអ្នកគាំទ្រ​ប៉ុន្តែ Eden អាចដោះស្រាយបញ្ហានោះបាន។ ខ្ញុំស្គាល់គាត់ច្បាស់ណាស់ទើបហ៊ាននិយាយបែបនេះ។ គាត់នៅតែអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងគាត់នៅតែចង់ក្លាយជាកីឡាករសំខាន់សម្រាប់Madridនិងឈ្នះ​ពានរង្វាន់។  

តាមសម្ដីរបស់ Courtois ខ្សែប្រយុទ្ធ Hazard រីករាយនឹងការមកដល់របស់គ្រូបង្គោលថ្មី Carlo Ancelotti ហើយ​វត្តមានរបស់គ្រូបង្គោល​សញ្ជាតិ​អ៊ីតាលី នឹងមានឥទ្ធិពលលើ Hazard។



0 comments:

Post a Comment