៣ពិន្ទុរបស់ក្រុមជម្រើសជាតិ វ៉េល ដែលបានឈ្នះ ទៅក្រុមជម្រើសជាតិ ទួកគី ក្នុងលទ្ធផល ២ ទល់ ០ នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១ ដែលជាការប្រកូតលើកទី ២ នៅកីឡដ្ឋាន Baku Olimpiya Stadionu ស្ថិត ក្នុង ទឹកដី អាហ្សឺបៃហ្សង់ នេះជាការប្រកូតសន្សំពិន្ទុប្រចាំពូល A នៃការប្រកូតជុំទី ២ ក្នុងព្រឹត្តិ ការណ៏ ជើង ឯកអឺរ៉ុប Euro ២០២០។

កីឡាករ ខ្សែបម្រើ Aaron Ramsey ដែលមកពីក្លិបសេះបង្កង់ Juventus រកបាន ១ គ្រាប់នៅនាទី៤២ ដោយកីឡាករ ខ្សែការពារ Connor Roberts រកបាន១គ្រាប់បន្ថែមទៀតនៅនាទី ៩០បូក ៥ តែនៅនាទី៦១ ខ្សែប្រយុទ្ធ Gareth Bale មានឱកាសស៊ុតបាលពិន័យ ១១ ម៉ែត្រ តែធ្វើមិនបានសំរេចទេ។
0 comments:
Post a Comment