បែ៊លហ្ស៊ិករកបាន ៣ ពិន្ទុបន្ថែមទៀតបន្ទាប់ពីបានយកឈ្នះដាណឺម៉ាក ២-១ នៅយប់ថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២១ ក្នុងជុំទី ២ នៃពូល B ក្នុងពានរង្វាន់អឺរ៉ុប។ ព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២០ ធ្វើឡើងនៅពហុកីឡដ្ឋាន Parken ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញដាណឺម៉ាកបាននាំមុខដោយកីឡាករ Yussuf Poulsen ២ នាទីចូលតង់ទី ១ ខណៈនៅតង់ទី ២ បែ៊លហ្ស៊ិកតាមស្មើនៅនាទី ៥៥ ពីការស៊ុតពីកីឡា Thorgan Hazard និងខ្សែបម្រើ Kevin De Bruyne រកបាននៅនាទី ៧១ ។
ទន្ទឹមនឹងនេះបែ៊លហ្ស៊ិកគឺជាក្រុមទី ២ ដែលបានកក់កៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយជាមួយអ៊ីតាលីចេញពីពូល A ខណៈបែ៊លហ្ស៊ិកនឹងត្រូវប៉ះហ្វាំងឡង់និងដាណឺម៉ាកត្រូវជួបជាមួយរុស្ស៊ីនៅវគ្គផ្តាច់ព្រ័ត្រជុំទី ៣ ។
0 comments:
Post a Comment