លោក Zinedine Zidane លាឈប់ដឹកនាំ ក្រុម Real Madrid បន្ទាប់ពីខកខានមិនបានដណ្តើមជើងឯក LaLiga ជាមួយគូប្រជែង Atletico Madrid និងត្រូវធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដោយក្រុមតោខៀវ Chelsea ។

Sportsmail បានរាយការណ៍កាលពីដើមខែនេះថា Zidane នឹងដើរចេញពីក្លឹបដោយមិនគិតពីថាតើពួកគេបានការពារតំណែងនេះទេបន្ទាប់ពីលោក Zidane បានដឹងថាគាត់មិនមានការគាំទ្រពីលោក Florentino Perez ។

ការចុះផ្សាយរបស់អេស៉្បាញ AS គឺ Zidane បានជូនដំណឹងទៅនាយកនិងកូនក្រុមរបស់គាត់ថានិងលាឈប់ដឹកនាំ ក្រុម Real Madrid។
Zidane ត្រូវបានគេរំពឹងថានឹងក្លាយជាគោលដៅបន្ទាន់មួយសម្រាប់ក្រុម Juventus ឬក្រុមជម្រើសជាតិបារាំងបន្ទាប់ពីការចាកចេញរបស់គាត់ពី Bernabeu ។
0 comments:
Post a Comment