ក្រុម Manchester City បានយកឈ្នះលើក្រុម Paris Saint-German ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតជើងទី២ពានរង្វាន់ UEFA Champion League កាលពីយប់មិញនេះ សរុបទាំងពីរជើង ៤-១។ក្រុមរបស់លោក Pep Guardiola ក្នុងការបំបែកក្រុម PSG និងកក់កៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ។
ក្រុម Manchester City បានយកឈ្នះលើក្រុម Paris Saint-German នៅជើងទី ១ ដោយលទ្ធផល ២ ទល់ ១។ តែសម្រាប់ជើងទី២នេះវិញក្រុម Manchester City បានយកឈ្នះលើក្រុម PSG ដោយរកគ្រាប់បានដោយកីឡាករ Riyad Mahrez នៅនាទី ១១ បាននាំមុខក្រុម PSG បណ្តោះអាសន្ន រហូតដល់នាទី ៦៣ រកបានដោយកីឡាករ Riyad Mahrez ដែលជាគ្រាប់ទី២ ទៅ ក្រុម PSGរហូតដល់ចប់ការប្រកួតនៅជើងទី២។

Man City បានផ្តួលក្រុម Paris Saint Germain ដែលបានបាត់បង់កីឡាករល្បឿនលឿនមិនបានចូលលេងនៅលើទឹកដី Etihad ខណៈដែល Angel Di Mariaទទួលបានការពិន័យកាតក្រហមដោយផ្ទាល់ក្នុងលទ្ធផល ៤-១ ។

0 comments:
Post a Comment