Thursday, May 20, 2021

  សេះបង្កង់ Juventus បានក្លាយជាជើងឯកពានលំដាប់ទី២ អ៉ីតាលី Coppa Italia 2020-2021 បន្ទាប់ពី​យក​​ឈ្នះគូប្រជែង Atalanta ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃពុធឈានចូល​ថ្ងៃព្រហស្បតិ៍​ ទី២០ ខែឧសភា ឆ្នាំ២០២១ ។

 


សមាជិកថ្មីរដូវកាលនេះ ខ្សែប្រយុទ្ធ Federico Chiesa ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ នៅនាទី៧៣ នៅមុនពេល Atalanta នៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី៨៨ មក នៅពេល Rafael Toloi ត្រូវបាន​ពិន័យកាតក្រហម។ 

Juventus ក៏ជាក្រុមដែលធ្លាប់ឈ្នះពាន Coppa Italia ៤សម័យកាលជាប់ៗគ្នា​ផងដែរចាប់ពី​ឆ្នាំ២០១៥​ដល់ឆ្នាំ២០១៨ ដោយ​ខកខាន ១ឆ្នាំដែលបានឈ្នះដោយក្រុម Napoli ដែលសេះបង្កង់បាន​ចាញ់ដោយ​បាល់ ១១ម៉ែត្រកាត់សេចក្តីនោះ។


0 comments:

Post a Comment