ក្រុម Atletico Madrid កាន់តែកៀកលើកពានរង្វាន់ La Liga មែនទែនហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុម Osasuna ក្នុងលទ្ធផល ២-១ ។

ក្រុមកំពូលតារាង AT Madrid ធ្វើបានល្អក្នុងការប្រកួតទល់ក្រុម Osasuna នេះ តែដោយ ក្រុមភ្ញៀវរកបាន១គ្រាប់នៅនាទី៧៥ ដោយកីឡាករ Ante Budimir បន្ទាប់មកក្រុមម្ចាស់ផ្ទះ បានរក គ្រាប់តាមពីក្រោយ រកបានដោយ ២ គ្រាប់ ដោយកីឡាករ Renan Lodi នៅនាទី ៨២ និង កិឡាករ Luis Suarez នៅនាទី ៨៨ ។ ជ័យជម្នះរបស់ពួកគេនេះ
ធ្វើឱ្យតំណែងកំពូលតារាងមានសុវត្ថិភាពហើយសម្រាប់សប្ដាហ៍ទី៣៧។
ខណៈដែលការប្រកួតនៅសល់ត្រឹមតែ១ប្រកួតទៀតប៉ុណ្ណោះ
នឹងបញ្ចប់រដូវកាលទៅហើយ ក្រុមលោក Simeone
កាន់តែមានសង្ឃឹមច្រើនឡើងក្នុងការឈ្នះជើងឯកនារដូវកាលនេះ។
ដោយ១ប្រកួតដែលនៅសល់របស់ក្រុម AT Madrid នោះ គឺប៉ះក្រុម Real Valladolid នៅថ្ងៃ២៣ខែឧសភាឆ្នាំ២០២១ខាងមុខនេះ។

0 comments:
Post a Comment