ក្រុមរបស់លោក Mikel Arteta បានអស់ឱកាសប្រជែងយកពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ជាផ្លូវការហើយ ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ០-០ សម្រាប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយទល់នឹងក្រុមអេស្ប៉ាញ Villarreal កាលពីយប់មិញ។

ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកួតចាញ់ Villarreal ក្នុងលទ្ធផល ២-១ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញ។

Arsenal ត្រូវប្រឹង ដើម្បីបានលេងពានអឺរ៉ុប
UCL រដូវកាលក្រោយផងដែរ ដ្បិតពួកគេបានកំពុងឈរនៅលេខរៀងទី៩ ក្នុង Premier
League ដាច់ឆ្ងាយពីកៅអី Top-4 តោខៀវ Chelsea ដល់ទៅ ១២ពិន្ទុ គ្រាដែលនៅសល់
៤ប្រកួតទៀតនឹងបិទរដូវកាល។
0 comments:
Post a Comment