ក្រុមកាំភ្លើងធំ Arsenal ទទួលបាន៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះទៅលើក្រុម Newcastle ដោយលទ្ធផល ២ ទល់ ០ ។

ក្រុមកាំភ្លើងធំ Arsenal បាបរកគ្រាប់បាល់ពីកីឡាករ Mohamed Elneny និងកីឡាករ Pierre-Emerick Aubameyang ទទួលបានជ័យជម្នះ ២-០ លើក្រុម Newcastle នៅឯ St James 'Park ។កីឡាករ Mohamed Elneny បានរកគ្រាប់បាល់បញ្ចូលទីក្នុងនាទី ៥ បន្ទាប់ពីមកកីឡាករ Aubameyang រកគ្រាប់បន្ថែមនៅនាទី ៦៦ នៅពាក់កណ្តាលតង់ទី ២ ។

ធ្វើអោយក្រុម Arsenal នៅតែឈរចំណាត់ថ្នាក់លេខ ៩ ដដែល ក្នុងតារាង Premier League ដោយមាន ៤៩ ពិន្ទុចាញ់ក្រុមលេខ៥ មាន់ខ្នាយមាស Spurs តែ ៧ពិន្ទុ ។
ការប្រកួតជើងទី២ ក្រុមArsenal បើកទ្វាផ្ទះ ទទួល ក្រុម Villarreal នៅដើមខែ ឧសភានេះ។

0 comments:
Post a Comment