Thursday, April 22, 2021

 ​​ក្រុម Man city ​បាន​យ​កឈ្នះ​លើ​ក្រុម Aston villa ​បាន​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

 នៅតង់ទី១ ក្រុមម្ចាស់ផ្ទះបាននាំមុខ ១គ្រាប់នៅនាទី​១ ដោយកីឡាករ John McGinn លេងរហូតដល់​នាទី ២២ ក្រុមភ្ញៀវបានរកតាមស្មើវិញ ដោយកីឡាករ Philip Walter Foden បន្ទាប់មកក្រុមភ្ញៀវបានបន្ថែម ១គ្រាប់ទៀតនៅនាទី ៤០ ដោយកីទ្បាករ Rodrigo Hernandez Cascante ជាលទ្ធផល ១ ទល់ ២។

នៅនាទី ៤៤ កីឡាករ John Stones បានប៉ះទង្គិចទៅលើកីឡាករវ័យក្មេង Jacob Ramsey របស់ក្រុម Aston Villa រហូតទទួលបានកាតក្រហម។  


ខ្សែការពារ Matty Cash របស់ក្រុម Aston Villa បានទទួលកាតលឿងទី២ ដងបន្ទាប់ពីមាន កំហុស ២ លើកទៅលើ Foden ក្នុងរយៈពេលប៉ុន្មាននាទីនៅដើមតង់ទី ២ ។

​ឆ្លង​កាត់​សប្ដាហ៍​ទី​៣៣ ​និង​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Man City ​ស្ថិត​នៅ​កំពូល​តារាង Premier League ​៕



0 comments:

Post a Comment