យោងតាមរបាយការណ៍បានអោយដឹងថា LUIS SUAREZ អាចធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ Liverpool ។ខ្សែប្រយុទ្ធរបស់ Atletico Madrid វ័យ ៣៤ ឆ្នាំត្រូវបានគេយល់ថាមានការអាក់អន់ចិត្តនឹងយុទ្ធសាស្រ្តរបស់លោក Diego Simeone ។

ហើយរបាយការណ៍បានបន្ថែមថា Suarez អាចនឹងបើកការផ្ទេរត្រឡប់ទៅ Liverpool វិញក្នុងរយៈពេល ៧ ឆ្នាំបន្ទាប់ពីចាកចេញពី Anfield ទៅកាន់ Barcelona ក្នុងតម្លៃ ៧៣ លានផោន។បន្ទាប់ពីគ្រាប់បាល់ចំនួន ១៩៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៨៣ លើកសម្រាប់ក្រុមយក្សកាតាឡាន់គាត់បានចាកចេញក្នុងកាលៈទេសៈដ៏ចម្លែកកាលពីរដូវក្តៅមុន។
ម្ចាស់ជើងឯក LaLiga បួនសម័យកាលបានចុះហត្ថលេខាជាមួយ Atletico លើកិច្ចសន្យាដែលមានទឹកប្រាក់ ៥,៥ លានផោនរយៈពេល ២ ឆ្នាំនិងឈានដល់ដំណើរការយ៉ាងរលូន។ គាត់រកបាន ១៩គ្រាប់ នៅរដូវកាលនេះខណៈដែលក្រុមរបស់លោក Diego Simeone ឈរនៅលើកំពូលតារាងហើយគាត់កំពុងតាមយកស្បែកជើងមាសផងដែរ។
គួរបញ្ជាក់ អំពីមូលហេតុដែលគាត់ចង់ចាកចេញ ដោយសារតែកីឡាកររូបនេះបានរងរបួសអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃពុធ តែក្លឹបមិនបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អោយគាត់ឈប់សម្រាក់នោះឡើយ នេះជាហេតុផងធ្វើអោយ Suarez មានការមិនពេញចិត្តខ្លាំងចំពោះក្លឹប។ ទោះបីជាគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីប្រឈមមុខនឹងក្រុម Barcalona នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ៨ខែឧសភា។

0 comments:
Post a Comment