Friday, April 16, 2021

ក្រុមកាំភ្លើងធំ Arsenal ​លត់ទៅលើក្រុម Slavia Prague ​៤-០ ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League សម្រាប់​ការ​ប្រកួត​ជើង​ទី​២​ កាល​ពី​យប់មិញ​នេះ សរុប​ទាំង​ពីរ​ជើង ​៥-១។​

តែ​សម្រាប់​ជើង​ទី​២​នេះ​វិញ ក្រុមកាំភ្លើងធំ Arsenal ​​រកបាន​៤​គ្រាប់​សម្រេច​បាន​ដោយ ​ចេញ​ពីកីឡាករ  Nicolas Pep ​១​គ្រាប់ នៅនាទី ១៨ ហើយ ២គ្រាប់ទៀតដោយកីឡាករ Alexandre Lacazette ​នៅនាទី ២១ និងនាទី៧៧ ​ហើយនិងកីឡាករ Bukaya Saka ​១​គ្រាប់នៅនាទី ២៤។ ក្រុម​ទាំង​ពីរ​នេះ ​មាន​លទ្ធផល​ស្មើ​គ្នា​១-១ ​ប៉ុណ្ណោះ ​សម្រាប់​ជើង​ទី​១​កន្លង​ទៅ។

 នៅ​វគ្គ Semi-Final ​នេះ ​ក្រុម Arsenal ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Villarreal ​នៅ​ចុង​ខែ​មេសា​នេះ។

 

 

 


0 comments:

Post a Comment