Thursday, June 17, 2021

Sergio Ramos កំពុងចាកចេញពី Real Madrid ក្រោយរយៈពេល ១៦ ឆ្នាំនៅក្លិបយក្សអេស្ប៉ាញ។ខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះនឹងធ្វើសន្និសិទ​កាសែតនៅថ្ងៃព្រហស្បតិ៍នេះ​ដើម្បីនិយាយ​ពីការពេញ ចិត្ត​ចុងក្រោយរបស់គាត់ថា ការចាកចេញរបស់គាត់មានន័យថាការបរាជ័យ ២-០ ដោយក្រុមតោ ខៀវ Chelsea ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពី ខែមុនគឺជាការ​ប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹប។  

 កិច្ចសន្យារបស់កីឡាករ Sergio Ramos និងចប់នៅចុងខែមិថុនានេះ។គាត់ត្រូវបានគេផ្តល់​កិច្ច​សន្យា​​រយៈពេលមួយឆ្នាំដោយក្លិបជាមួយនឹងការកាត់ប្រាក់ខែ១០ភាគរយៈនៃ​ប្រាក់ឈ្នួល​បច្ចុប្បន្ននេះ។ប៉ុន្តែខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយនិង​ប្រាក់ខែដួចគ្នាដែលទទួល​បានក្នុងពេលបច្ចុប្បន្ន រកបានមុន​ពេលការកាត់បន្ថយប្រាក់ខែ។ខណៈដែល PSG និង Sevilla បានឈរជាជួរដើម្បីចុះហត្ថលេខាជាមួយខ្សែការពារជើងចាស់។

 
Ramos បានឈ្នះChampoin League ចំនួនបួន,  Club World Cup ចំនួន ៤, European Super Cupចំនួន ៣,  La Liga ចំនួន ៥ , Copa del Reyes ២ នៅជាមូយនិង Real Madrid។

 


0 comments:

Post a Comment